រាជធានីភ្នំពេញ ៖ បើទោះបីជាបច្ចុប្បន្នតារាចម្រៀងជ្រកក្រោមទ្រនំថោនអ្នកនាង យក់ ឋិតរដ្ឋា មិនសូវចេញនូវបទចម្រៀងថ្មីច្រើនសន្ធឹកសន្ធាប់ក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាព និងសន្ទុះការគាំទ្ររបស់នាងហាក់គ្មានភាពអន់ថយឡើយ ដោយសារតែសមត្ថភាពចម្រៀងបានពីរោះរណ្ដំ អន្ទងចិត្តមហាជនឲ្យស្ដាប់ហើយមិនអាចបំភ្លេចនូវទឹកដមសំនៀងរបស់នាងបានផងដែរ។

យ៉ាងណាក្ដីស្រាប់តែមុននេះម្ចាស់បទ «ថ្ងៃឯកា» រូបនេះបានបង្ហោះនូវរូបភាពមួយសន្លឹកដែលថតកាលពី ១៤ឆ្នាំមុនឈរគ្នាមួយក្រុមមានគ្នា៥នាក់ បង្ហាញស្នាមញញឹមស្រស់ស្រាយរួសរាយគ្រប់គ្នា ដោយមានភ្ជាប់ជាសំណួរលាយឡំ និងការលែងសើចថា៖ «ហាសហា អ្នកណាខ្លះមានវត្តមានក្នុងរូបនេះចេញមុខមកភ្លាមហើយដាក់រូបខ្លួនឯងក្នុងពេលបច្ចុប្បន្នមកក្នុងCommentអោយគេឃើញភ្លាមមកណាកុំអោយFan Fan ភ្លេចមុខនោះអី SSB គ្រុប»។ នៅពីក្រោមរូបភាពរឮកអតីតកាលជាមួយមិត្តរួមក្រុម របស់ម្ចាស់បទ រូបនេះ គេក៏អ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលខមិនហាក់ចាំ អាយដល ខ្លួនគ្មានថ្ងៃភ្លេចថា៖ «ស្គាល់ទាំងអស់នឹង»៕