រាជធានីភ្នំពេញ ៖ តារាសម្តែង ឌី សូនីតា ដែលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០កន្លងទៅ សម្រាលបានកូនស្រីម្នាក់ដែលរហូតមកដល់ពេលនេះតារាស្រីរូបនេះសម្រាល់បានអស់រយៈជិត១សប្ដាហ៍ហើយ តែបើមើលមុខកូនរបស់នាងវិញ គឺជាពិតជាស្រស់ស្អាតតែម្តង ចំណែ​កឯទម្រង់មុខកាត់ទៅរកលោក អេឡិច ហ្សូរ៉ា បេះដាក់តែម្តង។

ដោយឡែកនៅមុននេះបន្តិចនៅលើគណនីហ្វេសប៊ុករបស់ ឌី សូនីតា បានបង្ហោះឃ្លីបវីដេ​អូមួយ អោយឃើញថា នាង និងកូនស្រីកំពុងប្រឡែងគ្នា ជាមួយលោកយាយ ដែលបានទិ​ញខ្សែជើងអោយអូន Smile។ ទន្ទឹមនឹងនេះដែរតារាចម្រៀង និងសម្តែង រូបនេះក៏បានភ្ជាប់ជាមួយសំណេរថា៖ «ជំរាបសួរលោកតាលោកយាយអ៊ំពូមីងជាទីស្រលាញ់ ថ្ងៃនេះម៉ាក់​យា​យរបស់អូនមានកាដូអោយអូន Smile ចាស មើលសម្រស់ម៉ាមីផងចាសស្អាតដូចម្ចា​ស់ក្សត្រីហ៊ីង»៕