ភ្នំពេញ៖ ថ្ងៃទី១ ខែធ្នូ ២០១៧ គឺជាវេលាជ័យយ៉ាងពិតប្រាកដរបស់ កំពូលតារាចម្រៀង សុគន្ធ នីសា និងកូនក្រមុំអាណិកជនខ្មែរអាមេរិក ដែលមានជំនួញធំនៅស្រុកខ្មែរ ឈ្មោះលោក សាំបា ដែលនឹងប្រព្រឹត្តនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ សូហ្វីតែលភូគីត្រាផងដែរ។ យ៉ាងណាមិញ គ្រប់គូស្វាមីភរិយាទាំងអស់ តែងគិត នឹងមានគម្រោងទុកជាមុន ថានឹងមានដំណើរកម្សាន្ត នៅកន្លែងណាមួយ នៅពេលដែលពិធីចប់សព្វគ្រប់។ ដូចគ្នានោះអនាគតគូស្វាមីភរិយា កំពូលតារាចម្រៀងល្បីក្នុងទ្រនំហង្សមាស និងអ្នកជំនួញឆ្លងទ្វីប មួយគូនេះ មិនត្រឹមតែរៀបគម្រោងដំណើរក្រេបទឹកឃ្មុំដ៏ពិធីនៅកោះដែលមានទេសភាពដ៏ប្រណិត ដែលភ្ញៀវទេសចរលើពិភពលោក តែងប្រាថ្នាដំណើរកម្សាន្តមកកោះមួយនេះ នាង សុគន្ធ នីសា ក៏ធ្លាយគម្រោងថ្មីយ៉ាងតក់ក្រហល់ផងដែរ។

នៅក្នុងនោះ ត្រូវបានអ្នកដែលស្និទ្ធនិងនីសា អះអាងថា« កញ្ញា សុគន្ធ និសា ដែលកំពុងថែស្បែកត្រៀមចូលរោងការថ្ងៃទី១ខែធ្នូខាងមុននេះ ហើយនាងក៏បានកំណត់គម្រោងជាមុននៅពេលដែលរៀបការរួច ថានឹងក្រេបទឹកឃ្មុំនៅកោះម៉ាឌីវ ដែលជាកោះមួយដែលមានទេសភាពស្រស់ស្អាត។ លើសពីនេះទៅទៀត ក៏មានដំណឹងមួយទៀតថា នាងអាចនឹងយកកូនភ្លាមៗនៅពេលដែលរៀបរួច ព្រោះថាវ័យរបស់កញ្ញា៣៤ឆ្នាំទៅហើយ៕