ភ្នំពេញ៖ តាមការបង្ហាញពីទំព័រហ្វេសប៊ុកផ្លូវការបស់ Miss Universe Predictions ដែលបានប្រកាសជាសាធារណៈពីលទ្ធផលខាងលើនេះ គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា បានរកឃើញបេក្ខភាពនារីដែលមានប្រជាប្រិយភាពទទួលបានការបោះឆ្នោតច្រើនជាងគេចំនួន ៥ នាក់ ដែលក្នុងចំណោមបវរកញ្ញាដ៏ស្រស់សោភាទាំងនោះ ក៏មានកម្ពុជាផងដែរ។ ក្នុងនោះក៏បង្ហាញឲ្យដឹងផងដែរថា« កញ្ញា ប៊ី សុធារី បវរកញ្ញាចក្រវាលកម្ពុជាយើង ទទួលបានប្រជាប្រិយភាពឈរនៅលំដាប់លេខ ៣ ដែលមានចំនួនសំឡេងឆ្នោតរហូតដល់ ១៤៤,៩៦៥ ដង ដែលលេខ ១ បានទៅលើបវរកញ្ញាមកពីប្រទេសហ្វ៊ីលីពីន និង លេខ ២ បានទៅលើបវរកញ្ញាមកពីប្រទេសថៃ»។

តែយ៉ាងណា នោះគ្រាន់តែជាលទ្ធផលបណ្ដោះអាសន្ន ដែលគេ កន្លងទៅនេះតែប៉ុណ្ណោះ ដោយចំនួនសំឡេងឆ្នោតនឹងមានការប្រែប្រួលបន្តទៀតអាស្រ័យលើការបោះឆ្នោតរបស់បណ្ដាទស្សនិកជន ។ ហេតុដូច្នេះ នេះជាជំហានមួយដែលយើងគួរខិតខំបន្តបោះឆ្នោតឱ្យបវរកញ្ញាចក្រវាល ប៊ី សុធារី ឱ្យបានច្រើនកុះករបន្ថែមទៀត ដើម្បីជំរុញឱ្យនាងបានឆ្ពោះទៅកាន់វគ្គ ១៦ នាក់ចុងក្រោយ ក៏ដូចជាជួយលើកមុខមាត់ឱ្យកម្ពុជាក្នុងការចូលរួមប្រកួតប្រជែកកម្មវិធីលំដាប់ពិភពលោកនេះលើកដំបូង ៕