ភ្នំពេញ៖ បន្ទាប់ពីល្បីពេញបណ្តាញសង្គមហ្វេសប៊ុករឿងមានគណនីហ្វេសប៊ុកឈ្មោះ “ឆៃ ណាតូ” បានបង្ហោះសារពាក្យសម្តីបរិហាកេរ្តិ៍ បង្ខូចកិត្តិយស ចំពោះ តារាចម្រៀងស្រីល្បីឈ្មោះ ពីររូប គឺ កញ្ញា អ៊ីវ៉ា និង កញ្ញា លីអ៊ីវ៉ាធីណា នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។ ដោយបុរសម្នាក់នោះបានសរសេរថា «ស៊ែរមួយៗ ខ្ញុំបាទឈ្មោះ ឆៃណាតូ សូមជំរាបទៅដល់បងៗនៅក្នុងសង្គមហ្វេសប៊ុកទាំងអស់ ឲ្យដឹងថា តារាទាំងពីនាក់នេះ កញ្ញាអីវា នឹង កញ្ញាធីណា គឺជាស្រីលួចលាក់របស់ខ្ញុំបាទ ខ្ញុំបាន ស៊ីស៊ីន បានខ្លួននាង” និងមានពាក្យអសុរោះជាច្រើនឃ្លា ទៀត ប៉ុន្តែតារាញូស៍សូមមិនបញ្ចេញឡើយ ។
រំពេចនោះ ជនរងគ្រោះម្នាក់ កញ្ញា អ៊ីវ៉ា បញ្ចេញប្រិតកម្មភ្លាមៗ ដោយសរសេរនៅលើគណនីហ្វេសប៊ុករបស់នាងថា «ចង់ចូលគុកមែន អាគុក? កុំមកនិយាយ អង្វរសុំទោស ថាមានគេលួចហែកអាខោនហ្វេសប៊ុកអី! បើ អាគុកឯងមិនបានធ្វើចេញមុខមកបកស្រាយមក អាគុក កុំសង្ឃឹមថារួចខ្លួនអោយសោះណាអាដេកគុក” ។ ពាក្យសម្ដីវាយប្រហារខ្លាំងបកវិញនោះ បានធ្វើឲ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “ឆៃ ណាតូ” ស្ងាត់មាត់ឲ្យឈឹង ហើយប្រហែលជាកំពុងតែភ័យខ្លួនទៀតផង មិនដឹង ៕
