ភ្នំពេញ៖​ តារា​កំប្លែង ស្រី​លាភ សម្រាល​បានកូន​ភ្លោះ​ស្រី​ដល់​ទៅ ​​២​ ​នា​ក់​នៅ​ប្រ​មា​ណ​ម៉ោ​ង​មុ​ន​នេះ​ ​ដែល​កូនភ្លោះ​របស់​តារា​កំប្លែង​ខាងលើ​ត្រូវបាន​គេ​ស្គាល់​​​ជា​ជា​ដំ​ណ​ក់​ឈា​​ម​​​​បង្កើ​ត​របស់​តារា​កំប្លែង​ជើងចាស់​សម្បូរ​ដោយ​ប្រជាប្រិយភាព​គឺ នាយ ក្រឹម ។​

ដោយយោងតាមរូបភាពមួយសន្លឹកដែល ស្រី​ លាភ កំពុងស្ថិត​នៅក្នុង​បន្ទប់​សម្រាល​កូ​ន​ភ្លោះ​ស្រី​ទាំងពីរ​របស់ខ្លួននោះក៏មានវត្តមាន នាយ ក្រឹម ដែលជា​ឪពុក ក៏​ស្ថិតនៅ​ទី​នោះ​​​ចាំ​ទទួល​ស្វាគមន៍​សាច់ឈាម​បង្កើត​របស់ខ្លួន​ផងដែរ។

ដូចនេះទោះបីជា​កូនភ្លោះ​ស្រី​ទាំង ២ ទើបតែ​សម្រាល​ដែលមានឈ្មោះ​ត្រឹម​កូន​ក្រៅ​ចំណងអាពាហ៍ពិពាហ៍របស់​តារា​កំប្លែង​ជើងចាស់ នាយ ក្រឹម និងស្រី​ លាភ ​ក៏ពិតមែន ប៉ុន្ដែ​តារា​កំប្លែង​រូបនេះ បាន​សម្ដែង​អារម្មណ៍​សប្បាយចិត្ត និង រំភើប​មិនតិច​នោះទេ តា​ម​រ​យៈ​ស្នាមញញឹម​របស់លោក ៕