ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែង និងពិធីការិនីរូបស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឲ្យមជ្ឈដ្ឋានទូទៅផ្ទុះសំណើចយ៉ាងខ្លាំង ខណៈនាង បានបង្ហោះវីដេអូច្រៀងផងរាំផងយ៉ាងរស់រវើក កាច់រាងផ្អៀងផ្អងទៅវិញទៅមក។ ផ្សាភ្ជាប់ជាមួយវីដេអូខ្លីនោះ តារាសម្តែងស្រគត់ស្រគុំរូបនេះ បានសរសេរសារផ្តើមដោយពាក្យ “ញញឹម” គ្រប់ឃ្លាថា «យើងត្រូវតែញញឹម ញញឹមជានិច្ច ញញឹមឲ្យបានច្រើន ញញឹមដើម្បីភាពស្រស់ស្រាយ ញញឹមព្រឹកញញឹមល្ងាច ញញឹមមិនណាយ ញញឹមឲ្យអស់ដៃ ញញឹមកុំសំចៃ ញញឹមមានលាភ ញញឹមកុំឲ្យចង្រៃ»។

សារដែលពោលចេញសុទ្ធតែពាក្យញញឹមនេះ គឺតារាពិធីការនី ហ៊ិន ច័ន្ទនីរ័ត្ន ចង់មានន័យថា មនុស្សគ្រប់រូបត្រូវតែញញឹមសម្រាប់ថ្ងៃថ្មីជានិច្ច ព្រោះការញញឹមពិតជាមានសារសំខាន់ណាស់ ដូចពាក្យគេថា ស្នាមញញឹមជាភាសាទំនាក់ទំនងអន្តរជាតិ ។ ទោះបីយើងទៅដល់ប្រទេសណា ប្រើភាសានិយាយអ្វីដ៏ដោយ ក៏គេតែងតែញញឹមជានិច្ច ហើយការញញឹមទៀតសោត ក៏បានជួយឲ្យយើងមានក្តីសុខស្ងប់ស្ងាត់ និងអាយុវែងផងដែរ ៕