ភ្នំពេញ៖ តារាចម្រៀងក្រមិចក្រមើម ទូច ស្រីល័ក្ខ​ ​ ​ហា​ក់​ដូ​ច​ជា​មា​នប្រ​​ជា​ប្រិយ​ភា​​ព​កា​ន់​តែ​ខ្លាំ​ង​ឡើង​​ពី​មួ​យថ្ងៃ ទៅមួយថ្ងៃ តាមរយៈបទចម្រៀងថ្មីៗ ​ក្រោ​ម​ស្នា​​ដៃនិ​ព​​ន្ធ​រ​ប​ស់​អ្ន​ក​នា​ង​ផ្ទា​ល់​។​មួយវិញទៀតគ្រួសារក៏មានសុភមង្គល​ ​ដោ​យ​តា​ម​កា​រ​ប​ង្ហា​ញ​រូ​ប​ភា​ពផ្អែ​​ម​ល្ហែ​ម​នៅ​លើប​​ណ្ដា​ញសង្គមរបស់នាងជាមួយស្វាមី និងកូនៗជានិច្ច។

ដោយឡែកកាលពីថ្មីៗនេះនាងបានបង្ហោះរូបបានបង្ហោះរូបភាពកូនប្រុសរបស់ខ្លួ​ន ​​ដែ​ល​កំ​ពុ​ងតែ​ក្តៅ​ខ្លូន ដោយកូនប្រុសរបស់នាងបាននិយាយថា «អូនអត់អីទេម៉ាក់​ ​ម៉ាក់​​កុំ​យំ​បា​នអ​ត់​»​ ទើបធ្វើឲ្យអ្នកនាង ទប់អារម្មណ៍ពុំបាននៅពេលដែលកូននិយាយបែបនេះ។

ទើបអ្នកនាងសរសេរសារមួយយ៉ាងវែងថា«កូនប្រុសម្នាក់នេះគាត់បានបង្ហាញឲ្យខ្ញុំកាន់តែដឹងថាគាត់ជាក្មេងប្រុសម្នាក់ ដែលមានភាពអត់ធ្មត់ច្រើនណាស់​ ទោះ​ជា​​គា​ត់​កំ​ពុង​​តែ​ក្តៅ​​ខ្លួ​នខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែនិយាយតែមួយម៉ាត់ទេ អូនអត់អីទេម៉ា​ក់ ​​ម៉ា​ក់​កុំ​យំ​បា​នអ​ត់ អោបអូនអោយខ្លាំង អូនស្រលាញ់ម៉ាក់»។

ជាមួយគ្នានោះអ្នកានាងបន្តទាំងរួមជាមួយខ្លួនឯងថា«នេះហើយបានកាន់តែដឹងច្បាស់ទៀតថាម្តាយឪពុករបស់ខ្ញុំហត់ប៉ុណ្ណា ទម្រាំតែចិញ្ចឹម ខ្ញុំបានមកដល់សព្វថ្ងៃនេះ ​កូ​​នបា​​នដឹ​​ង​ច្បាស់ថាគ្រប់សព្វបែបយ៉ាងដែរលោកលះបង់មកអោយកូនទាំងអស់នេះ ​ទោះ​កូ​ន​ស​ង់​លោកទាំងពីរអស់មួយជីវិត ក៏មិនស្មើលោកទាំងពីរផ្តល់ក្តីស្រលាញ់មកអោយកូនដែរ លោកទាំងពីរបានទូន្មានអោយកូនដើរផ្លូវល្អណាស់​ ​ភា​ព​អ​ត់​ធ្ម​ត់​ធ្វើ​អោ​យ​កូ​ន​ទ​ទួល​​បា​ននូ​វភាពជោគជ័យ ហើយពាក្យមួយដែរកូនតែងតែចង់ចាំមិនភ្លេ​ច​ ​​ត្រកួ​​នដែ​​រអ្ន​​ក​ធ្លា​ប់​លូ​ត ​ត្រកួនដែលអ្នកធ្លាប់លក់ ពាក្យនេះមានអ្ថតន័យណាស់​ ​ភា​ព​ជោ​គ​ជ័​យដែ​​រ​ខ្ញុំ​ទ​ទួ​ល​បា​ន​មកដល់សព្វថ្ងៃនេះគឺបានដោយសារពីរលោកទាំងពីរ»៕