ភ្នំពេញ​៖ តារាចម្រៀង​ពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែល​ទើប​នឹងធ្វើឲ្យ​មហាជន​ស្ងើ​ច​​និង​​សន្តាន​ចិត្ត ប្រកាស​​ចែក​រំលែក​សម្លៀកបំពាក ដែលនាងស្លៀក​ពាក់រួចហើយ​ដល់​អ្នក​ទីទាល់ក្រ និង​ការប្រកាសផ្តល់ចំណេះដឹង​សិល្បៈ​ដល់​អ្នកបន្តវេនដោយ​ឥតគិតថ្លៃ​។ តា​រា​រូប​នេះ​ក៏​ត្រូវ​បាន​ជាប់​ជាទូតសុឆន្ទៈ​ផ្សព្វផ្សាយទឹកបរិសុទ្ធបន្ថែមលើប្រជាប្រិយភាព​កំពុង​ទទួ​ល​បាន​ការ​គាំទ្រ​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៤ខែសីហា នៅ​ក្នុង​គណនីហ្វេស​ប៊ុក តារាចម្រៀងខាត់ សុឃីម បានបង្ហោះ​​ជា​សាធារណៈ ជាមួយ​នឹង​រូបថតនាងស្ថិនក្នុង​ចន្លោះ​ឡូហ្គោផលិតផល​ទឹក​ពិសារបរិសុទ្ធ បង្ហាញ​ទាំងស្នាម​ញញឹមពព្រាយ ដៃកាន់​ដបទឹកសុទ្ធ ។

អ្នកនាង ខាត់ សុឃីម ក៏​សរសេ​រ​សារ សាទរបន្ថែមថា «អរគុណច្រើនសំរាប់ ក្រុមហ៊ុន ទឹកពិសាគុណភាព​លំដាប់​ខ្ពស់​ ដឺផ្លាទី​នីម ព្រីមៀមវ័តធ័ ដែលបាន​ផ្តល់​ការនេះ​ សំរាប់ខាត់ សុឃីម ។