រាជធានីភ្នំពេញ ៖ តារាចម្រៀងផលិតកម្មសាន់ដេលោក អ៊ីណូ បានបង្ហោះនូវរូបភាពមួយសន្លឹកស្ថិតក្នុងទឹកមុខកាចមិនធម្មតា ថែមភ្ជាប់នូវសារវែងអន្លាយបង្ហាញអារម្មណ៍ក្ដៅស្លឹកត្រចៀក និងហួសចិត្តថា ៖« យី សុទ្ធតែខ្ញុំលក់ឡានហ្នឹង ឈរឈ្មោះអោយគេ អត់សូវចេះញ៉ាំត្រាវគេសោះ រាល់ថ្ងៃខ្ញុំជាម្ចាស់ភាគហ៊ុន ជាមួយឃ្លាំងអ៊ែនជូលីអ៊ីណូ399 លើផ្លូវម៉ុងរិទ្ធី ឃ្លាំងលក់រថយន្ត ENO AUTO CAR ជិតផ្សារអ៊ីអន២ គឺឃ្លាំងខ្លួនឯងផ្ទាល់ ដោយសហការ ការងារជាមួយបងប្រុសបង្កើត ម៉េចជ្រាបជាព័ត៌មាននៅអស់លោក»។

ជាមួយគ្នានោះ ម្ចាស់បទ«ក្បាច់គុណមនុស្សស្មោះ»រូបនេះ បានបន្តទាំងខឹងសម្បារក្នុងចិត្ត ខណៈជួបប្រភេទមនុស្សមុខពីរ ពូកែខាងច្រណែនឈ្នានីសថា៖ « ឱមនុស្សអើយមនុស្ស ឆាប់ៗនេះ ខ្ញុំបាទបានចុះកុងត្រាជា BA របស់ក្រុមហ៊ុន២ទៀត ចាំមើលអស់លោក ដែលប៉ិននិយាយ ចុកអត់ យីច្រណែនធ្វើអីគេមិនកើត ប្រឹងដើរនិយាយម៉េស ខ្ញុំមិនចេះអួតទេ ខ្ញុំមានប៉ុណ្ណា ខ្ញុំធ្វើប៉ុណ្ណឹង បើគិតខ្ញុំអួតខុសហើយ អស់លោកលោកស្រី រាល់ថ្ងៃ សុំតែម៉ារស់ៗទេ តែសូមសរសើរគាត់ដែរ នៅមុខខ្ញុំនិយាយថា និយាយអីក៏ត្រូវគ្នា ធ្វើដូចស្រលាញ់គ្នាណាស់ តែក្រោយខ្នងគួរអោយខ្លាច»៕