រាជធានីភ្នំពេញ ៖ កញ្ញា ថន លក្ខិណា ដែលជាតារាសម្ដែង និង ជាពិធីការិនី ដ៏មានប្រជា ប្រិយភាពខ្លាំង ដែលទទួលបានការគាំទ្រពីទស្សនិកជនច្រើនគួរកត់សម្គាល់ផង ដែរ។ បើទោះបីជាពេលបច្ចុប្បន្ន ពិធីការិនីរូបនេះ មិនសូវបង្ហាញខ្លួនក្នុងការសម្ដែងរឿង ក៏ដូចជាថតចម្រៀងខារ៉ាអូខេនានា ពិតមែន ប៉ុន្តែរូបនាងហាក់ជោគជ័យខ្លាំង ជាមួយនឹងការងារជាពិធីការិរីនៅប៉ុស្តិ៍ទូរទស្សន៍ដោយគ្មានពេលទំនេរសោះឡើយ។

ជាមួយគ្នានោះស្រាប់តែ ថន លក្ខិណា បានបង្ហោះរូបភាពមួយសន្លឹករួមជាមួយតារាមច្រៀ ង លោក អាន គុណកូឡា ធ្វើឲ្យមហាជនភ្ញាក់ផ្អើល ដោយក្នុងនោះនាងក៏បានភ្ជាប់ជា មួ យ សំណេរថា៖ “Idol Ann Kun Kola ហៅការហើយ congratulations brother”។

ក្រោយឃើញពិធីការិនីរូបនេះបង្ហាះសារដូច្នេះហើយ ស្រាប់តែមានអ្នកគាំទ្រជាច្រើនបានធ្វើការក៏មិនសួរសំណួរយ៉ាងចាក់ដោតទៅកាន់នាងថាពេលណាអាយដលចូលរួមការដែរ?។ ក្នុងនោះគេក៏ឃើញមានតារាចម្រៀង របស់ផលិតកម្មថោន គឺអ្នកនាង យក់ ថិតរដ្ឋា ក៏មិនបង្អង់យូរបានចូលខមិនសួរសំណួរយ៉ាងដូចគ្នាទៅ ថន លក្ខិណា ថា “គេមានគូរអស់ហើយចុះអូនឯងចាំកាលទៀតអូន”។

ក្រោយឃើញភរិយារបស់លោក ឃុំ ប៉ុណ្ណាដែត ខមិនយ៉ាងដូច្នេះស្រាប់តែ ថន លក្ខិណា បានឆ្លើយតបវិញហាក់គាំងបន្តិចថា ៖ “សំនួរចាក់ដោតណាស់បង”៕