រាជធានីភ្នំពេញ៖ បន្ទាប់ពីមានបញ្ហាផ្ទួនៗរហូតត្រូវប្រកាសលក់ផ្ទះ និងសម្ភារៈសម្អាងការនោះ ពេលនេះតារាស្រីពហុជំនាញ ខាត់ សុឃីម និងស្វាមី ហាក់មានពន្លឺស្រស់បំព្រងក្នុងជីវិតវិញហើយ ដោយអ្នកទាំងពីរកំពុងជួបនូវជោគជ័យថ្មី ដោយការបើកមុខក្រុមហ៊ុនរកស៊ីម្នាក់មួយ ហើយការងាររកស៊ីនេះទៀតសោតក៏កំពុងដំណើរការយ៉ាងរលូនគួរសមផងដែរ។

ស្របពេលដែលជីវិតកំពុងទទួលបាននូវភាពជោគជ័យបន្តិចម្ដងៗនេះ ស្រាប់តែមុននេះតារាល្បីចេះច្រើនជំនាញទាំងបុរាណ និងសម័យរូបនេះ បានបង្ហោះនូវរូបភាពច្រើនសន្លឹក បង្ហាញនូវការជជែកផ្ដល់យោបល់ ហាក់កំពុងមានគម្រោងបើកនូវអាជីវកម្មមួយបន្ថែមទៀត ដែលភ្ជាប់ដោយពាក្យពេចន៍អរគុណទៅកាន់ដៃគូពិភាក្សាថា«អរគុណ មិត្តសម្លាញ់ដែលផ្តល់យោបល់»។ ដោយក្នុងការពិភាក្សានោះត្រូវបានភ្ជាប់ឈ្មោះអាជីវកម្មថ្មីរបស់អ្នកនាង ខាត់ សុឃីម អាចជាហាងកាហ្វេដោយដាក់ឈ្មោះថា «Mochy Coffee»៕