រាជធានីភ្នំពេញ ៖ ប្រឡូកចូលក្នុងវិស័យសិល្បៈចម្រៀងយូរឆ្នាំណាស់មកហើយគេនៅតែស ង្កេតឃើញថា តារាចម្រៀងរបស់ផលិតកម្មហង្សមាស លោក ដួង វីរៈសិទ្ធ អាចឈរជើងបា នយ៉ាងមាំ ក្នុងវិស័យចម្រៀង ចំណែកកេរ្តិ៍ឈ្មោះ ក៏នៅតែអាចរក្សាបានល្បីខ្លាំងដដែល។ បើទោះបីជាពេលបច្ចុប្បន្ននេះសិល្បៈកំពុងមានការ ប្រកួតប្រជែងទីផ្សារច្រើនយ៉ាងណាក៏ដោយក៏ប៉ុន្តែភាពល្បីល្បាញរបស់តារាចម្រៀងប្រុស រូបនេះនៅតែដូចដើមមិនបាក់ស្រុតមានតែអ្នកស្រលាញ់ គាំទ្រលើសដើម។

អ្វីដែលធ្វើឲ្យតារាចម្រៀងប្រុសរូបនេះអាចរក្សាប្រជាប្រិយភាព និងចងក្តីស្រឡាញ់របស់អ្នកគាំទ្របាននោះគឺ មិនថាទៅថត ឬទៅច្រៀងនៅក្នុងកម្មវិធីណានោះទេ តារាចម្រៀងរូបនេះតែងតែបង្ហាញស្នាមញញឹ ទៅកាន់អ្នកគាំទ្រមិនឆ្មើងឆ្មៃ មិនខា្លចនឿយហត់ និងចំណាយពេលថតរូបជាមួយអ្នកគាំទ្ររបស់ខ្លួនជាក់ស្ដែងថ្មីៗនេះលោកក៏បានបង្ហោះឃ្លីបវីដេអូមួយ ដែលបង្ហាញពីសកម្មភាពហ្វេនៗជាច្រើននាំគ្នាផ្អើលមកសុំថតរូបដោយក្នុងនោះម្ចាស់បទ “ចិញ្ចៀនផ្កាស្មៅ” ក៏បានរៀបរាប់ដោយសំណេរលើវីដេអូខ្លួនថា៖ “Concert យប់មិញនៅទីរួមខេត្តមណ្ឌលគីរី”៕