រាជធានីភ្នំពេញ ៖ តារាចម្រៀងចាស់វស្សា អ្នកនាង យក់ ឋិតរដ្ឋា មួយរយៈនេះបានលេចមុខបណ្ដើរៗហើយលើវិថីសិល្បៈតែបើងាកទៅមើលពីជីវិតគ្រួសាររបស់តារាចម្រៀងស្រីរូបនេះវិញ គឺពិតជាមានសុភមង្គលយ៉ាងខ្លាំង ព្រោះមានស្វាមី ដែលបំពេញតួនាទីយ៉ាងល្អហើយក៏ជាគំរូល្អមួយសំរាប់បុរសៗគ្រប់រូបផងដែរ។

ដោយឡែកមុននេះបន្តិចអ្នកនាង យក់ ឋិតរដ្ឋា ក៏បានបង្ហោះរូបភាពមួយសន្លឹករួមជាមួយសំណេរថា៖ “ពេលវេលាមិននៅរង់ចាំយើងទេគឺទៅមុខរហូតត្រូវតែថែរក្សាគ្នាយោគយល់គ្នា និងស្រលាញ់គ្នាអោយច្រើនៗ១០ឆ្នាំមានប៉ុន្មានដងតែតិចទៅគឺចាស់ៗរៀងខ្លួនអស់ហើយចឹងគួរតែរក្សាក្តីស្រលាញ់មួយនេះអោយបានយូរកុំបណ្តោយអោយពេលវេលាកន្លងទៅដោយឥតប្រយោជន៍អោយសោះ”៕