ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលបុរស​ម្នាក់​បាន​បង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា រូបខ្លួនធ្លាប់រួមមេត្រីភាពជាមួយនឹងតារាចម្រៀងស្រី កញ្ញា អ៊ីវ៉ា និងកញ្ញា លី អ៊ីវ៉ាធីណា ដែលបញ្ហានេះបានបង្ករឲ្យតារាស្រីទាំង២ដួងនេះមានការខឹងសម្បារយ៉ាងខ្លាំង។ ដោយកញ្ញា អ៊ីវ៉ា ប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកថានឹងចាប់ខ្លួនបុរសរូបនោះដាក់គុកឲ្យបាន។

ក្រោយកើតមានបញ្ហានេះឡើយ កញ្ញា លី អ៊ីវ៉ាធីណា ក៏មិនបាននៅស្ងៀមដែរ ដោយកញ្ញាបានធ្វើការ Live វីដេអូ ហើយប្រកាសឲ្យអ្នកគាំទ្ររបស់កញ្ញាទាំងអស់ជួយរកទីតាំងរបស់បុរសនោះ ដើម្បីហៅសមត្ថ​កិច្ចឲ្យ​ចាប់​ខ្លួន​តែម្តង។ ហើយកញ្ញាក៏បានគំរាមបុរសនោះថែមទៀតថា ទោះបីជាបុរសនោះនៅដល់ថៃក៏ដោយ ក៏ត្រូវ​តែចាប់​ខ្លួនដែរ ដោយកញ្ញាបានបញ្ជាក់យ៉ាងច្បាស់ថា កញ្ញានឹងមិនលើកលែងទោសឲ្យបុរសនោះឡើយ៕

សូមទស្សនាវីដេអូ!!