រាជធានីភ្នំពេញ ៖ កញ្ញា នី មុន្នីនាថ ដែលប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយថា នាងជាតារាសម្តែងមួយរូបដែលទទួលបានការគាំទ្រយ៉ាងខ្លាំងសំណាក់មហាជនតាមរយៈតួបែ​បកម្សត់ៗបង្ហូរទឹក្នែក ខណៈកាលពីយប់មិញនេះ គឺជាថ្ងៃពិសេសរបស់ប្អូនស្រីជាទីស្រលាញ់របស់នាង ដែលក្នុងនោះក៏បានរៀបចំពិធីឡើងយ៉ាងអធិកអធម្មបំផុត ក្រោមការរៀបចំយ៉ាងស្រស់ស្អាត កូនកម្លោះកូនក្រមុំរៀបចំតែងខ្លួនយ៉ាងស្រស់ស្អាតសាកសមនឹងគ្នាបំ​ផុ​ត​។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅក្នុងថ្ងៃដ៏មានក្តីសុខរបស់ប្អូនស្រីតារាសម្តែងរូបនេះដែរ ក៏មានវត្តមានតារាល្បីៗនៅក្នុងប្រទេសជាច្រើន បានបណ្តើរគ្នាចូលរួមកម្មវិធីតែងខ្លួនយ៉ាងស្អាតៗ ហើយអ្វីដែលពិសេសទៀតនោះក៏ឃើញមានវត្តមានប្អូនស្រីបង្តើតរបស់ថ្នាក់ដឹកនាំប្រទេសគឺលោក ជំទាវ ហ៊ុន ស៊ីណាត ក៏បានចូលរួមអបអរដល់គូស្នេហ៍ភរិយាថ្មីមួយគូនេះផងដែរ។ មហាជនជាច្រើន ក៏បាននាំគ្នាចូលរួមអបអរសម្រាប់ថ្ងៃពិសេសរបស់ប្អូនស្រីជាទីស្រលាញ់ នី មុន្នីនាថ ផងដែរ៕