រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២០ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួបុរសម្នាក់ដែលបានធ្វើសកម្មភាពយកញញួរវាយពុទ្ធដិមាករព្រះអង្គដងកើ ប​ណ្តាលឱ្យបែកបាក់កាលពីវេលាម៉ោង០២:៣០នាទីរសៀលនៅតាមដងផ្លូវព្រះស៊ីសុវត្តិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បុរសដែលជាជនសង្ស័យមានឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ បានដើរមកព្រះ​អង្គដងកើឈរខាងក្រៅបង្អួច លើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើ ធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដងកើ បណ្តាលឱ្យប្រះស្រាំ ព្រះហស្តខាងស្តាំខូចខាត។

ដោយឡែកមុននេះលោកឧកញ៉ា ឌួង ឆាយ ក៏បានបង្ហោះសារប្រតិកម្មខ្លាំងៗ ទៅលើបុរសរូបនេះថា៖ “ខ្ញុំឆ្ងល់ថាគិតអីខួរក្បាលនរកម្នាក់? មានមនុស្សចង្រៃបែបនេះប៉ុន្មានទៀតនៅស្រុកយើង”៕