រាជធានីភ្នំពេញ ៖ ថ្មីៗនេះមានការចែករំលែកហ្វេសប៊ុកមួយបានបង្ហោះឃ្លីបវីដេអូបង្ហាញនូវរឿងដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈយុវជនម្នាក់មានអាយុទើបតែ១៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានក​ម្ពស់ខ្ពស់ខុសពីមនុស្សធម្មតា ប្រភពបានថ្លែងបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា៖ «ទើបអា​យុ​១៤ឆ្នាំ តែកម្ពស់ជាង២ម៉ែត្រហើយខ្ពស់ណាស់»។

យ៉ាងណាក្ដីក្រោយវីដេអូខ្លីនោះត្រូវបានផ្សាយចេញគេឃើញមានអ្នកចែករំលែកយ៉ាងច្រើនកុះករដ្បិតជាដំណឹងមួយដ៏ថ្មីសម្រាប់កម្ពុជា ថែមទាំងមានអ្នកស្នើចង់ឲ្យចូលរួមប្រកួតដើម្បីបំបែកឯតទគ្គកម្មពិភពលោកទៀតផង។ ជាមួយគ្នានោះប្រភពក៏បានរំលេចពីគោលបំណងរបស់យុវជនលេងកម្ពស់ខាងលើថាថ្ងៃអនាគតរូបគេចង់ក្លាយជាតារាសម្ដែងដ៏ល្បីឈ្មោះមួយរូបផងដែរ៕