រាជធានីភ្នំពេញ ៖ បច្ចុប្បន្នតារាសម្ដែងស្រីទម្រង់មុខសិចស៊ីកញ្ញា ព្រីម លីហ្សា ជាតារាធ្លាប់មានប្រជាប្រិយភាពខ្លាំងគួរសមនៅក្នុងវិស័យសិល្បៈ ប៉ុន្តែតារាស្រីរូបនេះមិនដែលបង្ហាញថាខ្លួនមានជាប់ជំពាក់ចំណងស្នេហ៍ជាមួយបុរសណាម្នាក់ឡើយ ស្រាប់តែមុននេះ នាងបង្ហោះនូវរូបភាពដ៏ស្រស់ស្អាតមួយសន្លឹក ថែមភ្ជាប់ដោយការទម្លាយសំណេរបង្ហាញនូវអារម្មណ៍ស្នេហា និងក្ដីនឹករឭកជាទីបំផុតទៅកាន់គូស្នេហ៍ដែលនៅឯក្រៅប្រទេស ដោយគ្មានលាក់លៀមថា៖ «នឹកមនុស្សប្រុសម្នាក់ដែលនៅក្រៅប្រទេសស្រលាញ់គ្នារយៈពេល4ឆ្នាំហើយ»។

ជាមួយគ្នានោះ តារាស្រីរូបនេះ បានភ្ជាប់ដោយសំណេររៀបរាប់ទាំងក្ដីកង្វល់ និងភាពសោកសៅខ្លាំង ខណៈពិបាកក្នុងការជួបជុំជាមួយគូស្នេហ៍ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗថា៖ «ឪពុកម្ដាយទាំងសងខាងក៏បានដឹងឮដែរ ហើយអ្វីដែលសំខាន់ពេលនេះគឺពិបាកជួបគ្នាខ្លាំងណាស់មានអ្នកណាដូចជាខ្ញុំទេ»៕