រាជធានីភ្នំពេញ ៖ តារាសម្ដែងស្រី កញ្ញា នី មុន្នីនាថ កំពុងតែសាងប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងសមត្ថភាពសម្ដែងយ៉ាងលេចធ្លោ ដែលបានធ្វើឲ្យបណ្ដាទស្សនិកជនជាច្រើន កាន់តែមានការចាប់អារម្មណ៍ចំពោះរូបនាង។

ដោយឡែកពីម្សិលមិញនេះ គឺជាថ្ងៃពិសេសរបស់ប្អូនស្រីជាទីស្រលាញ់របស់នាង ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅក្នុងថ្ងៃដ៏មានក្តីសុខរបស់ប្អូនស្រីតារាសម្តែងរូបនេះដែរ ក៏មានវត្តមានតារាល្បីៗនៅក្នុងប្រទេ​សជាច្រើនបានបណ្តើរគ្នាចូលរួមកម្មវិធីតែងខ្លួនយ៉ាងស្អាតៗផងដែរ។

ដោយក្នុងនោះគេក៏ឃើញតារាសម្តែង និងពិធីករល្បីឈ្មោះលោក ប៉ែន ចំរ៉ុង បានបង្ហោះរូបភាពជាច្រើនដែលបង្ហាញពីទិដ្ឋភាពទាំងស្រុងក្នុងថ្ងៃពិសេសរបស់ប្អូនស្រី នី មុន្នីនាថ ដោយលោក ក៏បានភ្ជាប់ជាមួយសំណេរទម្លាយពីចរិតពិតរបស់ នី មុន្នីនាថ ក្នុងថ្ងៃមង្គលការប្អូនស្រីនាងថា៖

“ឆ្លងកាត់កម្មវិធីមង្គលមួយនេះខ្ញុំរឹតតែស្គាល់ប្អូនស្រី នី មុន្នីនាថ ថាគាត់ពិតបងស្រីដែលមានការលះបង់ខ្ពស់ ប្រកបដោយព្រហ្មវិហារធម៍ ចំពោះបងប្អូន ហើយក៏រំភើបចំពោះភាពជំនួស និងមោទនភាពចំពោះប៉ាម៉ាក់របស់គាត់ ដែលឃើញកូនៗចេះស្រលាញ់គ្នាបែបនេះ ហើយក៏សូមជូនពរគូស្វាមីភរិយាថ្មីថ្មោងរឹតតែសុខសុភមង្គលជោគជ័យគ្រប់ការងារភារកិច្ច (ពាក្យថាបងប្អូន យ៉ាងណាក៏មិនចោលគ្នាដែរ)”៕