រាជធានីភ្នំពេញ ៖ តារាសម្តែងស្រីដែលមានងារជារាជនីក្រមាគឺ កញ្ញា មាន សូនីតា ពីមួយទៅថ្ងៃទីមួយថ្ងៃតារាស្រីរូបនេះ តែងតែធ្វើអ្វីប្លែកៗសម្រាប់ទស្សនិកជន និងហ្វេនជានិច្ច ជាពិសេស គឺស្ទីលនៃការតុបតែងខ្លួនយ៉ាងស្អាតទាក់ទាញភ្នែកបុរសៗតែម្តង ប៉ុន្តែច្រើនឆ្នាំមកហើយតារាសម្ដែងស្រីរូបនេះពុំធ្លាប់លេចឮដំណឹងមានស្នេហ៍ ឬជំពាក់បេះដូងជាមួយបុរសណាឡើយ។

ដោយឡែកថ្មីៗនេះ មាន សូនីតា ក៏បានបង្ហោះរូបភាពមួយសន្លឹកភ្ជាប់ជាមួយសំណេរថា៖ “យូរៗដូចចង់បើកបង្រៀន ” សាលាញ៉ែ ” យុទ្ធសាស្ត្របេះដូងស្អិត តាមពិតមិនមែនមនុស្សស្រីរើសពេក ឬក៏ទាមទារ ច្រើនពេកនោះទេក៏ប៉ុន្តែអ្នកដែលចូលមកភ្លាវៗពេក ហឹម មានអីទៅពិបាក គ្រាន់តែចង់បានចិត្តមនុស្សស្រីដែលយើងស្រលាញ់យកចិត្តទុកដាក់តិចទៅ – Careគេតិច – គេចូលចិត្តញាំអី – គេចូលចិត្តធ្វើអី- គេចូលចិត្តទៅណា- ពេលទំនេរគេធ្វើអ្វីព្រលឹមឡើងទិញអ្វីដែលគេចូលចិត្តញាំមកអោយញ៉ាំ….. ពេលថ្ងៃឡើងសួរញាំបាយនៅ? ឬញាំអ្វីអត់ ! យ៉ាងម៉េចដែលថ្ងៃនេះហត់អត់ … ? យូរទៅគេបាក់ចិត្តហើយ ,យ៉ាងហោចណាស់គ៏គេមើលឃើញយើងខ្លះដែរ»។

មាន សូនីតា បានបន្ថែមទៀតថា៖ «បានតែប៉ុណ្ណេះអ្នកណាថាមិន ok ហើយសប្បាយចិត្ត អ្នកខ្លះមាត់ថាស្រលាញ់តែទង្វើសូន្យចឹង កុំភ្លេចថារយៈពេលរាប់អានគ្នាដំបូងគឺសំខាន់ណាស់ គេសង្កេតយើងគ្រប់សកម្មភាពគ្រប់ពេលវេលា ទាំងកាយវិការ ភាពអត់ធ្មត់ ព្យាយាម ស្មោះត្រង់ និងការយកចិត្តទុកដាក់ ចឹងបើកាយវិការផ្ទុយពីទង្វើមិនយូរមិនឆាប់ គេបាយបាយៗ …យើងហើយ ព្រោះគេគិតថាម្នាក់នេះអត់យកជាការបានទេ Share … ទុកអោយមិត្តប្រុសយើងមើលទៅ»៕