រាជធានីភ្នំពេញ ៖ តារាចម្រៀងរ៉េបរាងខ្ពស់ស្រឡះ ដែលត្រូវជាគូស្នេហ៍របស់ តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស គឺលោក ងួន ចាន់ដេវីត នៅមុននេះបន្តិច លោកបានបង្ហោះឃ្លីបវីដេអូមួយដែលបង្ហាញថា តារាប្រុសរូបនេះ បានទិញកាដូជូនខ្លួនឯង ដែលជានាឡិកាដៃតម្លៃថ្លៃកប់ក្តោងម៉ាកល្បីឈ្មោះមួយតម្លៃរហូតដល់ទៅ ១២៣០០ ដុល្លារ ដែលនេះជាកាដូសម្រាប់លើកទឹកចិត្តខ្លួនឯង សម្រាប់ការខិតខំប្រឹងប្រែង។

ជាមួយគ្នានេះលោក ជី ដេវីត ក៏បានភ្ជាប់ជាមួយសំណេរថា៖ “នេះជាកាដូ សម្រាប់ការខិតខំប្រឹងប្រែង ក៏ដូចជាការលើកទឹកចិត្តសម្រាប់ខ្លួនឯង។ ដើរលើវិថីមួយនេះ មិនស្រួលទេ ត្រូវការ តស៊ូ អំណត់ និងព្រមទទួលយក អ្វីគ្រប់បែបយ៉ាង ទើបអាចឆ្លងកាត់ឧបសគ្គទាំងអស់នេះបាន។ ព្រមទាំងអរគុណដល់ដៃគូជីវិតរបស់ខ្ញុំ @𝐓𝐄𝐏 𝐁𝐎𝐏𝐑𝐄𝐊 អូនជាចំនែកមួយនៃការតស៊ូរបស់បង #loveyou។

ហើយក៏សូមអរគុណដល់បងប្អូនល្អទាំងអស់គ្នា និង ហ្វេន សម្រាប់ការលើកទឹកចិត្ត គ្រាំទ្រកន្លងមក បើគ្មានបងប្អូនទាំងអស់គ្នា ក៏គ្មាន 𝐃𝐈𝐓-𝐖𝐀𝐘 ដែរ។ ជាចុងក្រោយត្រូវចាំថា គ្មានភាពជោគជ័យណាដែលទទួលបាន ដោយគ្មានការតស៊ូ ប្រឹងប្រែងនោះទេ។ ខ្ញុំជឿ​ថា​បងប្អូនក៏អាចធ្វើបានដូចខ្ញុំដែរ អោយតែកុំបោះបង់ក្តីសង្ឃឹម។ #ខ្មែរអាចធ្វើបាន”៕