ភ្នំពេញ៖ ថ្មីៗក្រោយ​ការព្យាយាមគេចមុខ ពីសារព័ត៌មានដែលជជីកសួរពីរឿងស្នេហា ទាំងអ្នក​មេម៉ាយ​កូន​មួយ សុខ សោម៉ាវត្តី និង​គូស្នេហ៍​កីឡាករខ្សែកា​រ​ពារក្លឹបបឹងកេត លី វ៉ាហេដ នោះ ក៏មាន​អ្នក​សិល្បៈស្និទនឹងគូស្នេ​ហ៍​មួយគូនេះបង្ហើបថា សង្សារថ្មីសុខ សោម៉ាវត្តី លោកវ៉ាហេទ នោះ មិនសូវប្រចណ្ឌវត្តី ឡើយ ពីការ​សម្តែង​ជា​មួយ​តារាប្រុស ដោយមានឈុតឱបថើបនោះ តែផ្ទុយទៅវិញ គឺវត្តី ទៅវិញទេ ដែលច្រើន​តែ​ប្រចណ្ឌ​ជាមួយ​ប្រុស​ក្មេងរូបនោះខ្លាំងជាង។Image may contain: 2 people, people standing and outdoor

ប្រភពដដែលនោះបង្ហើ​ទៀតថា «សូម្បីតែពេលខ្លះអ្នកមេម៉ាយរូបនេះ កំពុងតែថតកុន ហើយឱ្យតែវ៉ាហេទ ទៅយកយឺតបន្តិច ច្បាស់ជាត្រូវមាត់វត្តី ហើយ ព្រោះតែនាងខ្លាចខ្សែការពាររូបនេះមិនមកការពាររូបនាង តែបែរជាទៅការពារស្រីក្មេងផ្សេងនោះ។Image may contain: 2 people, people smiling, people sitting

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះដែរ គឺនៅពេលនេះ សុខ សោម៉ាវត្តី ដែលធ្លាប់លេចឮថា មានលោកផ្កាយ2 ម្នាក់ តាមស្នេហ៍នាងជាច្រើនឆ្នាំនោះ គឺលោកធំនោះបានប្រតិកម្មឆេះដុំជាខ្លាំង នៅពេលដែលឃើញវត្តី លេងឈុតឱបថើបបឺតមាត់ជាមួយលោកអែនឌី ទាំងអាវរហែក មើលឃើញស្បែកខ្នងសខ្ចីលេចត្រដែតនោះ។ប្រភពនេះបន្តថា «លោកផ្កាយ2 នោះ នៅតែមិនពេញចិត្ត​ឱ្យអ្នកមេម៉ាយ​រូបនេះ​សម្តែង​ដែល​មាន​ប្រុស​ផ្សេង​លូក​លាន់ទេ ហើយមើលទៅលោកផ្កាយ2រូបនោះ ហាក់ដូចជាមិនខ្វល់ខ្វាយរឿងរឿងវត្តី មានគូស្នេហ៍ថ្មី​ជាកី​ឡាករ​បាល់ទាត់នោះឡើយ ព្រោះលោកនៅតែតាមស្នេហ៍អ្នកមេម៉ាយហុយហុយរូបនេះដូចមុនដដែល។Image may contain: 2 people, people smiling, text