រាជធានីភ្នំពេញ៖ កុមារា ពេជ្រ ថៃ ដែលជាម្ចាស់ពានរង្វាន់ The Voice Kid Cambodia រដូវកាលទី១ ហើយសព្វថ្ងៃរូបគេក៏បានក្លាយជាតារាចម្រៀងកុងត្រារបស់ផលិតកម្ម ហង្សមាស ដែរ។

បើងាកមកពីជីវិតពិតរបស់ ពេជ្រ ថៃ កាលមិនទាន់ចូលមកខ្លួនប្រលងចម្រៀង តារាចម្រៀងវ័យក្មេងរស់នៅទឹកដីខេត្តបាត់ដំបងរូបនេះ ធ្លាប់រស់ក្រោមទ្រនំរួមដូនចាស់របស់ខ្លួន ដែលរូបគេតែងហៅថា មែចាស់ៗ តាំងពីតូចរហូតដល់ធំដឹងក្ដីល្បីឈ្មោះក្លាយជាតារាចម្រៀងនេះឯង។

ប៉ុន្តែគួរឲ្យស្ដាយ លោកយាយរបស់ ពេជ្រ ថៃ បានទទួលមរណភាពកាលពីអំឡុងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ជាហេតុធ្វើឲ្យ ពេជ្រ ថៃ សោកសង្រេងជាពន់ពេក ហើយឲ្យតែរំលឹកដល់ឈ្មោះម៉ែចាស់រូបគេទប់ទឹកភ្នែកមិនជាប់នោះឡើយ។

ជាក់ស្ដែងខណៈដែលមានពេលថ្មីៗនេះ ពេជ្រ ថៃ បានឡើងសម្ពាសក្នុងវិធីប៉ុស៍ទូរទស្សនក្នុងស្រុកមួយ គ្រាន់តែពិធីកររំលឹកដល់ឈ្មោះ លោកយាយភ្លាម ស្រាប់តែ ពេជ្រ ថៃ សម្រក់​ទឺកអាណិតដល់លោកដែលមើលថែរូបគេតាំងពីតូចក្រូចឆ្មារនោះ ព្រមទាំងមានអនុស្សាវ​រីយ៍ជូរចត់ ជាច្រើនទៀតជាមួយម៉ែចាស់ផងដែរ៕