រាជធានីភ្នំពេញ ៖ តារាចម្រៀងទ្រនំហង្សមាសកញ្ញា ឈិន ម៉ានិច្ច បានបង្ហោះរូបភាពដ៏ស្រស់ស្អាតមួយសន្លឹករួមម្ចាស់បទ «អ្នកស្រែចាំអូន» លោក ដួង វីរៈសិទ្ធ បង្ហាញសកម្មភាពឈរកៀកស្និទ្នស្នាល សម្លឹងមុខគ្នាដោយកែវភ្នែកយ៉ាងស្រទន់ ពោរពេញដោយភាពផ្អែមល្ហែម ថែមភ្ជាប់ដោយសំណេរខ្លីថា៖ «ចិញ្ចៀនផ្កាស្មៅ»។

យ៉ាងណាក្ដីរូបភាព និងខ្លឹមសារបង្ហាញពីបទចម្រៀងដែលអ្នកទាំងពីរច្រៀងរួមគ្នានេះ បានឆក់យកការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្ដាញសង្គមឲ្យពោលសរសើរនូវសម្រស់ដ៏ស្រស់សោភា និងស្រស់សង្ហារបស់ពួកគេ ខណៈក៏មានមតិហាក់ផ្សំផ្គុំដោយចំអន់លេងផងថា៖ «សមគ្នាណាស់បង»៕