រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅគឺជាថ្ងៃដែលគូស្នេហ៍អ្នកសិល្បៈពីរដួង គឺអ្នកនាង សួស វីសា និង លោក ថមមី បានបញ្ចប់ភាពនៅលីវដោយបានដឹកដៃគ្នាចូលរោងជ័យ បើគិតមកពេលនេះគឺមានរយៈពេលប្រមាណ១ឆ្នាំហើយ ហើយពិ សេ សបំផុតនោះគឺអ្នកទាំងពីរទទួលបានកូនស្រីម្នាក់ដែលជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ។ បើងាកមកមើលជីវិតក្រោយរៀបការរបស់អ្នកទាំងពីរគឺតែងបង្ហាញភាពផ្អែមល្ហែមរួមគ្នាធ្វើអោយមហាជន និងហ្វេនៗបានឃើញជានិច្ច។

ក្នុងនោះបើមើលនៅលើគណនីហ្វេសប៊ុករបស់ សួស វីសា ក៏ចែករំលែករូបភាពអនុស្សាវរីយ៍កាលពី១ឆ្នាំមុន ដែលជាថ្ងៃសូត្រមន្តចូលរោងការបស់ខ្លួនផងដែរ។ ដោយក្នុងនោះតារាចម្រៀងហង្សមាសរូបនេះក៏បានភ្ជាប់ជាមួយសំណេរថា៖ «ថ្ងៃនេះឆ្នាំមុនជាថ្ងៃចូលរោងជ័យនៃថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំទាំងពីរ 28.011.2019 28.11.2020»៕