រាជធានីភ្នំពេញ ៖ កាលពីថ្មីៗមានសារព័ត៌មានជាច្រើនបានចុះផ្សាយពាក់ព័ន្ធតារាច​ម្រៀ​ងលោក គូម៉ា ដែលព្រមានប្តឹងទៅបុរសម្នាក់យកឈ្មោះលោកទៅប្រើលើបណ្តាញសង្គម Tik Tok បើសិនជារូបគេយកឈ្មោះលោក ទៅប្រើប្រាស់ក្នុងរឿងដែលមិនត្រឹមត្រូវ។

ខណៈមុននេះតារាចម្រៀងរបស់ផលិតកម្មថោនលោក គូម៉ា ក៏បានបង្ហោះសារឆ្លើយ​ត​ប​ថា​៖ “សូមប្រកាសជាសាធារណៈថាខ្ញុំមិនបាននិយាយពាក្យថាព្រមាន ឬក៏ព្រមានប្ដឹងន​រណាម្នាក់ទេណា សង្ឃឹមបងប្អូននៅក្នុងបណ្ដាញសង្គមបានដឹង ចំពោះចំណងជើងព័ត៌​មា​នដែលសរសេរពិតជាមិនដូចន័យទាំងស្រុងក្នុងអត្ថបទព័ត៌មាននោះទេ សូមអរគុណ»។

លោក គូម៉ា បន្ថែមទៀតថា៖ «ខ្ញុំពិតជាមិនចង់អោយរឿងទាំងនេះក្លាយទៅជារឿងរំខានដល់អារម្មណ៍បងប្អូនអ្នកលេងបណ្ដាញសង្គមនោះទេ ហើយខ្ញុំក៏មិនចង់ចំណេញ ឬក៏ចំណា​ប់អារម្មណ៍អីពីរឿងទាំងនេះដែរ សមត្ថភាពដែលខ្ញុំមានគឺការច្រៀងចម្រៀង ខ្ញុំច្រៀងបំ​ណងដែលខ្ញុំចង់បានគឺចង់អោយបទចម្រៀងរបស់ខ្ញុំមានការស្រលាញ់ចូលចិត្តពីសំណាក់ពុកម៉ែបងប្អូននោះគឺគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ”៕