ខេត្តកំពង់ឆ្នាំង ៖ កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបជាច្រើនដែលបង្ហាញ ឲ្យដឹងពីលោកយាយម្នាក់ដែលមានអាយុ១០០ឆ្នាំហើយតែមានការចងចាំបានល្អណាស់ ដូចជាមនុស្សដែលមានវ័យក្មេងហើយសព្វថ្ងៃលោកយាយរស់នៅខេត្តកំពង់ឆ្នាំង។

ប្រភពបានរៀបរាប់អោយដឹងថា៖ «កម្រនឹងបានឃើញណាស់លោកយាយគាត់មានព្រះជន្ម១០០ឆ្នាំហើយ, គាត់នៅចងចាំបានល្អ, គាត់រស់នៅភូមិទ្រមូងជ្រុំ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង»។

ជាមួយគ្នានេះដែរ ប្រភពខាងក៏បានបន្ថែមទៀតថា៖ «ពុកម៉ែបងប្អូន បើចង់ជួបគាត់ និងមានសទ្ធាជ្រះថ្លាចង់ឧបត្ថម្ភដល់គាត់ អាចទំនាក់ទំនងតាមលេខខាងក្រោមនេះ 0962002222/0974647949»៕