រាជធានីភ្នំពេញ ៖ តារាសម្ដែងស្រី ឌី សូនីតា បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងថ្ងៃចេញខែកូនស្រីដំបូងរបស់ខ្លួនដែលជាតំណក់ឈាមរួមគ្នាជាមួយតារាសម្ដែងលោក អេឡិច ហ្សូរ៉ា ដែលកម្មវិធីចេញខែនេះ មានការចូលរួមត្រឹមតែសាច់ញាតិប៉ុណ្ណោះ ពោលមិនមានភ្ញៀវច្រើនកុះករឡើយ ដើម្បីជាការការពារសុវត្ថិភាព និងបញ្ចៀសនូវការឆ្លងរាលដាលវីរុសកូវីត១៩ ផងដែរ។

ដោយក្នុងនោះ ឌី សូនីតា បានភ្ជាប់ដោយសំណេរយ៉ាងវែងអន្លាយ ហាក់ម៉ួម៉ៅក្នុងចិត្តបន្តិចថា៖ «ក្រមុំកំលោះទៅណាទេ ពូឈឹមមីងដុង មិនទាន់មានរូបផុសទេបងប្អូន នេះមាន២, ៣រូបជាប់ក្នុងទូរស័ព្ទដៃទេ រូបថតតាំងពីថ្ងៃចេញខែកូន ធ្វើរោងហើយអស់ ហើយក៏សុំcancelភ្ញៀវវិញផ្អាកត្រឹមហ្នឹង ធ្វើតែអ្នកផ្ទះយើងបានហើយ ភ្ញៀវទាំងអស់ចាំជួបជុំគ្នាពេលអូនស្មាយបានមួយខួបតែម្តងណាចាស មួរម៉ៅជាមួយអាកូរ៉ូណាចង្រៃហ្នឹង»៕