រាជធានីភ្នំពេញ ៖ តារាកំប្លែង នាយឆ្អឹង បង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីស្ថានភាពរបស់ខ្លួនដែលកំពុងគេងលើគ្រែពេទ្យទាំងគ្មានកម្លាំងដោយសារជំងឺជាច្រើនមុខថែមភ្ជាប់ដោយសំណេរបង្ហាញបញ្ហាទុក្ខលំបាក ដោយមិនអាចរកចំណូលបានចិញ្ចឹមជីវិតបានគ្រប់គ្រាន់ ខណៈកូវីតផ្ទុះឡើងជាថ្មីម្ដងទៀតថា៖ «លោកបងកូវីតចូលមករកលុយក៏មិនបានហើយឈឺទៀត ឡើងជ្រុញហើយខ្ញុំ»។

បន្ទាប់ពីនោះ តារាកំប្លែងរូបនេះ ក៏បានបន្តបង្ហោះរូបភាពថ្នាំពេទ្យជាច្រើនថែមភ្ជាប់សំណេរបញ្ជាក់ អាការៈជម្ងឺ ខណៈកំពុងទទួលរងនូវការយាយីពីជំងឺ៣មុខផ្ទួនៗគ្នារៀបរាប់ទាំងសោកសៅថា៖ «ខ្ញុំឈឺម្ដងបីមុខទី១ក្រួសក្នុងតំរងនោម ទី២ពោះវៀនដុះខ្នែង ទី៣រលាកក្រពះ ខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលបារម្មណ៍ និងជូនពរខ្ញុំឲ្យឆាប់ជាសាធុៗៗ»៕