រាជធានីភ្នំពេញ ៖ ចន ច័ន្ទតារា ដែលគេស្គាល់ថាជាតារាសម្តែងដ៏ល្បីឈ្មោះ និងជាប្អូនប្រុសបង្កើត អ្នកនាង ចន ច័ន្ទលក្ខិណា នៅថ្ងៃនេះបានបង្ហាញលើគណនីហ្វេសប៊ុករបស់លោកថាជាថ្ងៃខួបកំណើតរបស់ខ្លួន ដោយបានបង្ហោះរូបភាពច្រើនក្នុងវេលាក្រាបសំពះដល់បាតជើងអ្នកមានគុណសុំពរជ័យបន្តនូវអនាគតដ៏វែងឆ្ងាយខាងមុខទៀត។

ក្នុងនោះតារាប្រុសរូបនេះក៏បានភ្ជាប់សំណេរឲ្យដឹងថា៖ «Happy birthday to me ថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំ 02/12/2020 ខ្ញុំបានឲ្យប៉ាម៉ាក់ស្រោចទឹក ក្រាបសំពះបាតជើងអ្នកមានគុណទាំងពីរ និងកូនបានទៅវត្តព្រលែងចាប កូនមិនចង់បានអ្វីគ្រាន់ចង់អោយខ្លួនឯង និងក្រុមគ្រួសារមានសេចក្តីសុខ មានសុខភាពល្អ មានការងារចូលច្រើនៗ មានគេស្រលាញ់ច្រើនមានស្នាមញញឹម»។

តារាប្រុសកម្ពស់ខ្ពស់រូបនេះបានបន្ថែមទៀតថា៖«អគុណម៉ាក់សំរាប់ការលះបង់ដែលបង្កើតកូនទាំងឈឺចាប់បំផុតទាំងឈាម នេះជាការលះបង់ដែលកូនមិនអាចតបស្នងបាន។ កុំបារម្ភពីកូនពេកតិចទៀតកូនបានធូរធាហើយ CH Moly អគុណបងស្រីមួយទៀត Chanlakhena Chorn គាត់ដូចជាម្តាយទីពីរដែលលះបង់គ្រប់បែបយ៉ាងដើម្បីប្អូនៗមិនថាលុយកាក់ សូម្បីក្តីសុខរបស់ខ្លួនក៏ហ៊ានលះបង់ដើម្បីគ្រួសារមួយនេះ។ អគុណបងប្អូនទាំងអស់របស់ខ្ញុំដែលស្រលាញ់ និងបារម្ភពីខ្ញុំដូចគ្នា Chornchan Raksmey Chorn Pich Kagnroth”៕