រាជធានីភ្នំពេញ ៖ កញ្ញា អ៊ីវ៉ា គឺតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ ដោយមានហ្វេនៗមិនតិចឡើយដែលចូលចិត្តទឹកដមសំឡេងដ៏ស្រទន់ផ្អែម ស្របពេលដែលដំណឹងមា នគូស្រករមិនសូវជាលេចឮនោះឡើយថានាងមានអ្នកថ្នម ឬអ្នកថែយ៉ាងណានោះឡើយ​ដ្បិ​​តជារឿយៗរាល់ពេល អ៊ីវ៉ា ចេញច្រៀងតាមកម្មវិធីតែងមានវត្តមានលោកឪពុកមើលថែជានិច្ច។

ស្រាប់តែមកដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២០ តារាចម្រៀងមកពីខេត្តកំពង់ស្ពឺបានធ្វើការប្រ​កាសជាសាធារណៈថាខ្លួននឹងរៀបការនៅខែក្រោយនេះហើយដោយសារតែហេតុផលមួយ​គ​ត់ទើបសម្រេចចិត្តដ៏ឆាប់រហ័សបែបនេះ។ ចំពោះហេតុផលគឺព្រោះតែ អ៊ីវ៉ា ពិបាកក្នុងការឆ្លើយតបជាមួយមិត្តរួមទ្រនំលោក កែវ វាសនា បានចូលខមិនសួរថា៖ «ដឹងកាលយកប្តីទេចែ ល្មមហើយគេការអស់ហើយ»។

ក្រោយសំណេរតារាចម្រៀងកូនពីរទម្លាយមកលេងបន្លំមែនផងនោះធ្វើឲ្យ អ៊ីវ៉ា មិនអាចនៅស្ងៀមឈរឱបដៃមើលឡើយក៏បានធ្វើការបង្ហោះពាក្យពេចន៍នេះរួមសារបញ្ជាក់ច្បា​ស់​ៗលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Khin Sreyneath ថា៖ «Comment ពិឃាតពេកហើ​យបង តិចការខែក្រោយអោយមើលឡូវនឹង ហាហា Keo Veasna»។ ចំពោះការពិតនៅពីក្រោយការជ្រើសរើសគូស្រកប្រចាំជីវិត និងរៀបមង្គលពេលណានោះហាក់មានមន្ទិលនៅ​ឡើយព្រោះការបង្ហោះនាពេលនេះរបស់ អ៊ីវ៉ា គ្រាន់តែជាការលេងសើចជាមួយលោក កែវ វា​ស​នា តែប៉ុណ្ណោះ។ ចំពោះអ្នកគាំទ្ររបស់ អ៊ីវ៉ា ក៏តែងចង់ឃើញរូបនាងបង្ហាញគូស្នេហ៍ពិត និងប្រកាសពីថ្ងៃជ័យ ដើម្បីពួកគេបានធ្វើការអបអរជូនពរផងដែរ៕