តារាចម្រៀង នៅ ស៊ីនឿន បានឈ្នះសំណាងបើកផ្លាករង្វាន់ធំ Jackpot ១០ ០០០ ០០០រៀលពីកម្មវិធី Freshy Winner កាលពីថ្ងៃសុក្រនៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដែលកម្មវិធីនេះមានការចូលរួមប្រកួតប្រជែង លេងកម្សាន្ត សប្បាយ ពីតារាកិត្តិយស ២រូប និង តារាfacebook ២រូប។
វិញ្ញាសាប្រកួតមាន ៣វគ្គ៖
- វគ្គទី១ ជាវគ្គប្រកួតប្រជែងច្រៀងចម្រៀងតាមចំណងជើងដែលបានបើកផ្លាកត្រូវ ដើម្បីសន្សំទឹកប្រាក់និងសន្សំពិន្ទុ។
- វគ្គទី២ ជាវគ្គរាំតាម LED ដែលមានបច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីសន្សំពិន្ទុយកអ្នកឈ្នះម្នាក់គត់ទៅវគ្គផ្ដាច់ព្រ័ត្រ។
- វគ្គទី៣ ជាវគ្គផ្ដាច់ព្រ័ត្រ ដែលមានតែម្នាក់គត់មកកាន់វគ្គនេះ ដើម្បីបើកផ្លាករកទឹកប្រាក់ Jackpot ។ ដោយមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញទីបំផុតអ្នកដែលមានឱកាសមកកាន់វគ្គផ្ដាច់ព្រ័ត្រគឺបានទៅលើ លោក នៅ ស៊ីនឿន។
អ្វីដែលមិនអាចនឹកស្មានដល់នោះ គឺលោកជាអ្នកមានសំណាងបំផុតដែលអាចបើកផ្លាកJackpot ទទួលបានទឹកប្រាក់ ១០លានរៀល៕
