ភ្នំពេញ៖ តារាសម្ញែងដើមទ្រូងទ្រលុកទ្រលន់ ឌុច លីដា កាន់តែល្បីល្បាញឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាម រយៈទេពកោសល្យ និងប៉ិនប្រសព្វតាំងពីកំណើតរបស់នាង តែមួយរយៈចុងក្រោយនេះនាងហាក់ស្ងប់ស្ងាត់និងការងារសិល្បៈ ព្រោះតែជាប់ដៃគ្រប់គ្រងហាងថ្មី «គុយទាវឡាំដួយ» ដែលកំពុងទទួលបានការគាំទ្រខ្លាំង ពីសំណាក់អតិថិជន។ អ្វីដែលគួឲ្យចាប់អារម្មណ៍នោះតារាស្រីរូបនេះ តែងបង្ហោះរូបភាព ស្និទ្ធស្នាលជាមួយសត្វចម្លែកៗ ហាក់ដូចមិនខ្លាចរូបរាងវាបន្តិចសោះ ផ្ទុយស្រឡះពីតារាស្រីដទៃទៀត ដែលនិយមស្រលាញ់សត្វចិញ្ចឹមបែប Cute Cute ដូចជា កូនឆ្កែជាដើម។

ជាក់ស្ដែង តារាស្រីរូបនេះបានបង្ហើរប្រាប់ពីមូលហេតុខ្លះៗ ដែលខ្លួនស្រលាញ់សត្វចម្លែកៗទាំងនោះ ថែមទាំងបានបង្ហោះសារលើបណ្ដាញសង្គមថា«មានមនុស្សច្រើននាក់សួរខ្ញុំថា ហេតុអ្វីស្រលាញ់សត្វចម្លែកម្ល៉េះ? ខ្ញុំពីមុនពិតជាខ្លាចសត្វទាំងអស់នោះណាស់ តែពេលបានជួបសត្វទាំងអស់នេះហើយទើបដឹងថា វាស្លូតមិនកាច ហើយគួរអោយស្រលាញ់ មិនដូចមនុស្សហត់និងស្គាល់ចរិកតាមមិនទាន់ ល្បិចបង្កប់គ្រប់ពេល ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ» ។