ថៃ៖ នារីរូបស្រស់ស្អាតជនជាតិខ្មែរធ្វើការប្រទេសថៃម្នាក់ដែលត្រូវបានគេស្គាលថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “អូនជាមនុស្សល្អរបស់បង តែម្នាក់គត់” បានបង្ហោះវីដេអូយំស្រស្រាក់ ទឹកភ្នែកហូរជ្រែកផែនថ្ពាល់ទាំងសង ដោយគ្មានសំណាងបានបុរសហេងស៊យជនជាតិថៃនៅថ្មមថែ បែរធ្វើឲ្យនាងឈឺចាប់គ្រាំគ្រា និងត្រូវរស់នៅជាមួយកូនស្រីម្នាក់ដែលជាកំណក់ឈាមប្រុសស្នេហ៍ម៉ែឪមិនដឹង ។ រំពេចនោះ នារីរូបនេះ បានសរសេរថា “កោតតែចិត្តប្រុសមិនប្រណី ចុះចោលប្រពន្ធ និងកូន ទៅរកស្រីអស់សាច់ទៅវិញ” ។
នាងបានបន្ថែមថា “ឆ្ងល់តែខាងស្រី ម៉េចឆ្ងាញ់បានតែប្តីគេចឹង!” ។ ក្រោយមានរឿងប្រាត់ប្រាស់គូស្នេហ៍ខ្មែរ-ថៃ មហាជនទូទៅមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានផ្តល់កំលាំងចិត្តឲ្យនាងតស៊ូឡើងដើម្បីកូន និងអ្នកខ្លះទៀតបានខមមិនថា “គួរតែវិលមកកម្ពុជាវិញ ដើម្បីសាងគ្រួសារថ្មីដែលអាចផ្តល់ក្តីសុខដល់នាង” ។ ជាថ្មីម្តងទៀត នាព្រឹកមិញនេះ នារីអភព្វស្នេហ៍រូបនេះ បានបង្ហោះសារសូមសច្ចាស្មារលាឈប់ក្បែរស្នេហ៍បុរសថៃទៀតហើយ ដោយនាងពោលពាក្យថា “ស្អប់ថៃទាំងពួជ” ៕
សូមទស្សនាវីដេអូ!!
