ភ្នំពេញ៖ បន្ទាប់ពីមានការប្រតិកម្មខ្លាំងៗ ពីសំណាក់តារាចម្រៀង ២ដួង លី អ៊ីវ៉ាធីណា និង អ៊ីវ៉ា ក្រោយពីមានផ្ទុះរឿងដ៏កក្រើកថា បុរសម្នាក់ឈ្មោះ ឆៃ ណាតូ បានខ្លួនប្រាណតារាចម្រៀងទាំង២ដួងនេះ ។ ទន្ទឹមនោះ នៅថ្ងៃទី ២៤ ខែ វិច្ឆិកា លី អ៊ីវ៉ាធីណា រួមទាំង អ៊ីវ៉ា បានសម្រេចគ្នាដាក់ពាក្យប្ដឹងវែករកមុខបុរសម្នាក់ពីបទ បរិហារកេរ្តិ៍ អ្នកទាំងពីរជាសាធារណៈ។ ពាក់ព័ន្ធសម្រេចចិត្តប្តឹងនេះ តារាចម្រៀងដ៏ល្បីផលិតកម្មថោន លី អ៊ីវ៉ាធីណា បានបង្ហោះភស្តុតាងលើបណ្តាញសង្គមហ្វេសប៊ុកថា ឆៃ ណាតូ បានបង្ហោះសារបរិហារកេរ្តិ៍នាង កាលពី ១៧ម៉ោងមុន គិតត្រឹមម៉ោង ៤:៤២នាទី មកដល់ម៉ោង ៩:៤៨នាទី ថ្ងៃទី២៤ វិច្ឆិកា ប្រើទូរស័ព្ទម៉ាក SK Telecom Luna” ។

ចំណែកឯ ព័ត៌មានថា ឆៃ ណាតូ បានបង្ហោះ ១៣ម៉ោងមុន គិតត្រឹម៉ោង ៩:៤៨នាទី ប្រើទូរស័ព្ទម៉ាក Samsung Galaxy E5 នោះ ត្រូវបានតារាចម្រៀងរូបស្រស់ លី អ៊ីវ៉ាធីណា បដិសេធថា “មិនមែនជាការពិតឡើយ” ។ តារាចម្រៀងដែលជាជនរងគ្រោះទាំងទាំង ២ដួង លី អ៊ីវ៉ាធីណា និង អ៊ីវ៉ា បានថ្កោលទោស និងចោទប្រកាន់បុរសម្នាក់នោះថា ពិតជាអ្នកប្រព្រឹត្តប្រាកដណាស់ មិនមានអ្នកណា Hack យកគណនីហ្វេសប៊ុកលោកទេ ។ តារចម្រៀងទាំងពីរបានបន្ថែមថា “បើចង់រួចខ្លួន លោក ឆៃ ណាតូ ត្រូវចេញវីដេអូបកស្រាយជាសាធារណៈអំពីទោសកំហុសខ្លួន” ៕