ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ តារាកំប្លែងជើងចាស់ នាយ សាន ម៉ៅ និងនាង កាឆយ មិនសូវបង្ហាញវត្តមានញឹកញាប់លើកញ្ចក់ទូរទស្សន៍ទេ ប៉ុន្តែតារាកំប្លែងទាំង ២ដួងនេះ ត្រូវបានគេដឹងថា កំពុងតែមមាញឹក ក្នុងការចាប់ដៃគូច្រៀងកាត់សក់តាមរោងការ ដែលមានទីផ្សារកាក់កបសម្បើមណាស់ ។ ជាក់ស្តែង ថ្មីៗនេះ តារាកំប្លែងល្បីដែលវិវឌ្ឍចេញពីតួល្ខោនបាសាក់ នាយ សាន ម៉ៅ និងនាង កាឆយ បានបង្ហាញមុខនៅរោងទី៣ នៃពិធីការកាត់សក់បង្កក់សិរីកូនកំលោះកូនក្រមុំ នៅរាជធានីភ្នំពេញ ។

រំពេចនោះ តារាកំប្លែងទាំងពីរដួងបានថតស៊ែលហ្វីជាមួយអ្នកគាំទ្រម្នាក់ ដោយឈរកាច់រាងម្នាក់ញញឹម និងម្នាក់ធ្វើមាត់ស្រូច (Cute) ដែលធ្វើអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកគាំទ្រខ្លះមានខមមិនថា ចង់ឃើញតារាកំប្លែងជើងចាស់ទាំងអស់សម្តែងជាមួយគ្នាវិញ ៕