ភ្នំពេញ៖ កាលពីថ្ងៃទី២៥នេះនៅក្នុងគណនីហ្វេសប៊ុក អ្នកនាង ពេជ្រ សុភា ដែលគេស្គាល់ថាជាតារាល្បីអាចរកលុយបានយ៉ាងច្រើនម៉ឺនដុល្លារក្នុងរយៈពេលដ៏ខ្លី។ នាងបានបង្ហោះរូបថត ដែលបង្ហាញពីមនុស្សសំខាន់របស់នាងព្រមទាំងកាដូរដ៏មានតម្លៃទៀតផង។

ជាមួយគ្នានោះនាងបានបង្ហាញអារម្មណ៍នៅលើគណនីយហ្វេសប៊ុករបស់នាងថា«ថ្ងៃនេះជាថ្ងៃសំណប់ចិត្តទាំងពីរទទួល certificationចប់ថ្នាក់ទី១២ សាភាអង់គ្លេស ហើយ រំភើបណាស់ នៅសល់សាភាចិនទៀតពៅមាសខំរៀនណា I love you»។ សាទរនិងការជូនពរជាមួយការបង្ហាញពីក្តីស្រឡាញ់ ចំពោះមនុស្សដែលសំខាន់នៅតារាចម្រៀង ពេជ្រ សោភាក៏បានទិញការដូរយ៉ាងមានតម្លៃ សម្រាប់ថ្ងៃពិសេសរបស់ពួកគេទាំងពីរ ព្រោះជាការដូរសម្រាប់លើកទឹកចិត្តពួកគេខំរៀនបន្តទៀត។