ភ្នំពេញ៖ ម្ដាយរបស់អតីតអ្នកប្រដាល់ព្រាត់ស្នេហ៍ខ្សត់ទាំងទ្រព្យ ជៀស ស្រួចបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ រហូតមកដលថ្ងៃទី២៥ខ ខែវិច្ចិកាឆ្នាំ២០១៧នេះ គឺមានរយៈពេលមួយរយថ្ងៃហើយ។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៥នេះ គឺជាគម្រប់ខួបមួយរយថ្ងៃដែលអតីតអ្នកប្រដាល់រូបសង្ហា ជៀស ស្រួច បាត់បង់អ្នកគុណ ខណៈគណនីយហ្វេសប៊ុករបស់លោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា«ថ្ងៃនេះជាថ្ងៃបុណ្យគម្រប់100ថ្ងៃរបស់ម្តាយខ្ញុំ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោនិងលោកជំទាវដែលបានឧប្ថមជា ទឹកប្រាក់និងអង្កត្រីខនិងសម្ភារៈសម្រាប់ធ្វើបុណ្យ100ថ្ងៃត្រូវនិងថ្ងៃទី25នេះ»។

ក្នុងនោះ អតីតកីឡាករប្រដាល់សេរី ដែលមុននេះប្រកាសយ៉ាងកក្រើកក្នុងបណ្តាញសង្គមពីជំនួបស្នេហាជាមួយតារាសម្តែងល្បី នាង សាត់ រស្មី រលត់ក្នុងគ្រាទ្រព្យខ្សត់ខ្សោយនោះ លោក ជៀស ស្រួច ក៏បានថ្លៃសារជូនពរថា «ពុកម៉ែបងប្អូនទាងអស់សូមជូនពរឲ្យវត្ថុស័ក្កិសិទ្ធិលើលោកនេះតាមថែរក្សាសម្តេចនិងលោកជំទាវព្រមទាំងបុត្រាបុត្រីព្រមទាំងចៅៗជារាងរហូត»។