ភ្នំពេញ៖ ទាំងព្រលឹមថ្ងៃទី២៦ វិច្ឆិកានេះ តារាចម្រៀងដ៏ល្បី ឆាយ វីរៈយុទ្ធ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកពីរឿងរ៉ាងស្នេហាឈឺចាប់ក្នុងបទចម្រៀង មនោសញ្ចេតនាស្នេហាថ្មីនៅថ្ងៃនេះ គឺបទ “ជម្រើសទី២”  ដែលជាស្នាដៃនិពន្ធទំនុកច្រៀងផ្ទាល់ពីភរិយារបស់លោកដែលទើបតែរៀបការថ្មីៗនេះ។

ពេលកន្លងមក ស្ទើរតែគ្រប់បទចម្រៀងមនោសញ្ចេតនារបស់លោក ដែលបានកសាងកេរ្តិ៍ឈ្មោះលោកឲ្យបានល្បីល្បាញមកដល់ថ្ងៃនេះ គឺភាគច្រើនសរសេរនិពន្ធទំនុកច្រៀងដោយអ្នកនាង សែ ចាន់ឌី ដែលជាភរិយារបស់លោកតែម្តង ៕

សូមទស្សនាវីដេអូ!!