ភ្នំពេញ៖ តារាចម្រៀង​វ័យក្មេង​ទើប​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឡើងវិញ ពេជ្រ សូលី​កា ដែលមាន​ភាព​មមាញឹក​ទាំង​ជំនួញ​ផ្ទាល់ខ្លួន និង ទៅលើ​បទ​ចម្រៀង​ថ្មី​របស់នាង ដែល​បាន​សហការ​ជាមួយ​ដៃគូ​ចាស់​តារាចម្រៀង​រូប​សង្ហា នី​កូ ក្រោម​សន្ទុះ​នៃ​ការគាំទ្រ​គួរឱ្យកត់សម្គាល់​ពី​មហាជន ។​ ថ្មីៗនេះ តារាចម្រៀងរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករៀបរាប់ពីក្នុងចិត្តនាងស្អប់មនុស្សម្នាក់ ដែលតែងតែចេះបង្គាប់បញ្ជាលើខ្សែជីវិតរបស់នាង ដោយនាងសរសេរថា “ទង្វើររបស់អ្នកវាអាចធ្វើឲ្យខ្ញុំស្អប់ ហើយចងចាំអស់មួយជីវិត កុំគិតថារើសផ្លូវហ្នឹងវាប្រសើរសំរាប់ខ្ញុំនិងអ្នក” ។

តារាចម្រៀងស្រីតូចច្រឡឹង ពេជ្រ សូលីកា បានបន្តថា “ខ្ញុំជាមនុស្សដែលគ្មានពិសទុកក្នុងខ្លួននោះទេ តែពេលនេះខ្ញុំកំពុងរៀនចឹកហើយ កុំបង្ខំខ្ញុំឲ្យចឹក តិចលោស្លាប់បាត់ទៅ” ។  សារមួយនេះ បានធ្វើឲ្យមហាជនទូទៅមានការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើនរណាម្នាក់ហ៊ានធ្វើឲ្យតារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា កើតក្តីកង្វល់បែបនេះ ។ ទោះជាយ៉ាងណា សារថ្លែង​មិនចំពោះមុខនេះ ពុំឃើញមានប្រតិកម្មពីនរណាម្នាក់ឡើយ ៕