ភ្នំពេញ៖ តារាសម្តែងនិងតារាចម្រៀងកញ្ញា ឌី សូនិតា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនតាមរយៈសកម្មភាពការថតនូវវីដេអូសំណើចបែបស្នេហាជាមួយនិងលោក ចន អេឡិចហ្សូរ៉ា រួមទាំងភាពស្និទ្ធស្នាល និងល្អូកល្អឺនដាក់គ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ។ ដោយឡែកថ្មីៗនេះតារាស្រីដែលធ្លាប់តែសប្បាយរីករាយបែរជាកើតទុកទៅវិញ ដោយនាងបានបញ្ចេញអារម្មណ៍នៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ ម្សិលមិញនេះថា«មានរូបមានទុក្ខ ឃើញតែនិតាសប្បាយមែនទេ? ប៉ុន្តែមិនមែនមិនចេះកើតទុក្ខណា។ ប៉ុន្តែទោះជាយ៉ាងណានិតានៅតែខ្លាំង»។

ជាមួយនិងសារដដែលនោះនាងនិយាយប្រៀបធៀបរវាងមនុស្សស្រីនិងមនុស្ស​ប្រុសទៅវិញថា«មនុស្សប្រុសរឺមនុស្សស្រី សុទ្ធតែជាមនុស្សដូចតែគ្នា ខ្លាំងអីតែមនុស្សប្រុសមនុស្សស្រីជួនកាលអាចខ្លាំងជាងមនុស្សប្រុសទៅទៀត។ ខ្ញុំមិនដែលខ្លាចឧបសគ្គនៅនឹងមុខខ្ញុំនោះទេ ព្រោះខ្ញុំនៅមានជីវិតនៅឡើយ។ ជីវិតនៅរស់ អ្វីៗក៏អាចដោះស្រាយបាន»។