ភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ វិច្ឆិកានេះ តារាកំប្លែងដ៏ល្បី នាយ កុយ បានបង្ហោះរូបស៊ែលហ្វីលើបណ្តាញសង្គមហ្វេសប៊ុកសម្ញែងពីការងារមមាញឹកក្នុងការច្រៀងកាត់សក់តាមរោងការ។ ការបង្ហោះរូបភាពនេះ ធ្វើឡើង១ថ្ងៃ បន្ទាប់ពីតារាកំប្លែងអតីតមិត្តរួមក្រុមនាយ សាន ម៉ៅ និងអ្នកនាង កាឆយ ដែលបានបង្អួតពីការងារកំពុងកាក់កបខ្លាំងក្នុងអាជីពច្រៀងកាត់សក់ ។
ទន្ទឹមនោះ តារាកំប្លែងដ៏ល្បីនាយ កុយ បានចាប់ដៃគូជាមួយកូនក្រុមរបស់លោកគឺនាង ប្រិមប្រិយ ដែលមហាជនទូទៅបានស្គាល់ថាជាតារាកំប្លែងស្ត្រីម្នាក់ មានសម្ដីចាក់ទឹកមិនលេច ។ ជាងនេះទៅទៀត ការចាប់ដៃគូនេះ បានធ្វើឲ្យតារាកំប្លែង ២ដួង កំពុងទទួលបានការគាំទ្រយ៉ាងច្រើនសម្បើមក្រាស់ក្រែលពីសំណាក់ម្ចាស់ដើមការ ដោយមិនចាញ់នាយ សាន ម៉ៅ និងអ្នកនាង កាឆយ ឡើយ ៕
