ភ្នំពេញ៖ ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក នី រតនា ម្ចាស់ពាន Cambodia Idol បាន​បង្ហោះ​សារតូចចិត្តនឹងវាសនាខ្លួនឯងថា “ធ្វើម៉េច យើងកើតមក​មិនបាន​រស់នៅ​លើគំនរ​ទ្រព្យ​ដូច​គេ ព្រោះគុណបុណ្យយើងមានតិច” ។ ប៉ុន្តែទោះជាយ៉ាងណា លោក នី រតនា បានបង្វែរសារនោះ ជាសារលើកទឹកចិត្តវិញ ដោយសរសេរថា “យើងមិនមានទ្រព្យសម្បត្តិស្តុកស្តម្ភមែន តែយើងកើតមក បានយកមកជាមួយនូវ ទេពកោសល្យ និង ជំនាញ​ពិសេស​ផ្ទាល់ខ្លួន ទ្រាំ​បន្តិចទៀត ប្រឹងបន្តិចទៀត តស៊ូ​បន្តិចទៀត យើង​នឹង​ឈានទៅដល់​គោលដៅ​របស់​យើ​ង​ជាក់​ជាមិនខាន​” ។​

ពាក់ព័ន្ធនឹងជីវិតតស៊ូរបស់តារាចម្រៀងម្ចាស់ពាន នី រតនា បានធ្វើឲ្យមហាជនជាច្រើន បាន​សរសើរ​ពី​ភាព​ខិតខំ​របស់​តារាចម្រៀង​ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ធំ​រូបនេះ  ដែលខណៈនេះលោកកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ហើយថែមទាំងមានទលទ្ធភាពទិញឡាន និងផ្ទះធំស្កឹមស្កៃ ។ សារនេះផងដែរ​ ក៏បានចូលរួមក្រើនរំលឹកឲ្យយុវជនគ្រប់រូបត្រូវចេះ តស៊ូ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ៕