ភ្នំពេញ៖ នៅរាត្រីម្សិលមិញ តារាចម្រៀង ស៊ឹម ថៃ​ណា បានធ្វើ​ពិធី​ខួបកំណើត​គម្រប់​អាយុ ៣៣​ឆ្នាំ ដែលមាន​មិត្តសិល្បករ​ជិតស្និទ្ធ និងល្បីៗ ​ជាច្រើន ក្នុងនោះក៏មានវត្តមានតារាចម្រៀងដ៏ល្បី មាស សុខសោភា បានចូលរួមផងដែរ ។ រៀងរាល់ឆ្នាំតារាចម្រៀងរូបនេះ តែងតែធ្វើខួបកំណើតមិនដែលខាន​ឡើយ ទោះតូចក្តីធំក្តី តួយ៉ាងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នាងបានរៀបចំពិធីខួបកំណើតមានទ្រង់ទ្រាយធំ ។

ក្នុងពិធីនោះ តារាចម្រៀងរូបនេះ បានសម្តែង​ការរួសរាយរាក់ទាក់ចំពោះភ្ញៀវណាស់ ។ គួរបញ្ជាក់ថា តារាចម្រៀងផលិតកម្ម អ៊ិម ស៊ឹម ថៃណា ដែលល្បីខ្លាំងក្នុងអំឡុង ឆ្នាំ២០១២នោះ ពេលនេះហាក់ដូចស្ងប់ស្ងាត់ពុំសូវមានចេញបទថ្មីៗទេ ហើយអ្នក​គាំទ្រនាងក៏ធ្លាក់ចុះដែរ ៕