ភ្នំពេញ៖ តារាសម្ដែងស្វាមី ភរិយាមួយគូដែលជាអ្នកសិល្បៈដូចគ្នានោះគឺ អ្នកនាង គង់ ច័ន្ទស្រីមុំ និងស្វាមីលោក គឹម សីហា បន្ទាប់ពីបានរៀបការជាមួយគ្នាគេសង្កេតឃើញថា ជីវិតរបស់គូស្វាមីភរិយាមួយគូនេះ កាន់តែស្រស់បំព្រង និងមានសុភមង្គល កាន់តែខ្លាំងឡើង។ ទទឹមនិឹងនោះស្វាមីរបស់តារារូបនេះ តែងតែយល់ចិត្តនាងគ្រប់ពេលវេលាមិនថាធ្វើអ្វី ឬទៅណានោះទេ រូបលោក តែងបំពេញរាល់តម្រូវការជូនភរិយាជានិច្ច។
ជាក់ស្ដែងកាលពីថ្ងៃទី២៥ ម្សិលមិញនេះអ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញនូវ រូបថតរបស់ស្វាមីនាង ដែលកំពុងតែ ជូតក្រចកជើងឲ្យ ជាមួយនឹងកាយវិការដ៏យកចិត្តទុកដាក់បំផុត។ ក្នុងនោះនាង ក៏បានសរសេរដែ រថា«Thanks hubby for take care ja … យល់អារម្មណ៍នេះទេ? មានអារម្មណ៍ថាដូចព្រះនាងតូចចឹង»។ ដូចនេះអ្នកលេងបណ្តាញសង្គម មានការច្រណែនឹងនាងយ៉ាងខ្លាំង ដែលបានទាំងស្វាមី សង្ហា និងស្រលាញ់់ ដោយមិនប្រកាន់សូម្បី ជូតក្រចកជើងឲ្យ៕
