ភ្នំពេញ៖ បន្ទាប់ពីការទន្ទឹងរង់ចាំដោយអន្ទះសាអស់ជាច្រើនខែ, នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ កូនកំលោះ សុខ ជំនោរ និងកូនក្រមុំ ង៉ែត សុរង្សី បានក្រាបផ្ទឹមក្បាលកន្ទេលតាមប្រពៃណីជាតិខ្មែរ ។ នាល្ងាចថ្ងៃដដែលក្នុងពិធីពិសាភោជនីហារមង្គការកវីនិពន្ធ សុខ ជំនោរ មានវត្តមានតារាល្បីៗ រួមទាំងតារាចម្រៀង តារាសម្តែង និងតារាកំប្លែងជាដើម ។

ក្នុងទិដ្ឋភាពពិសាភោជនីហារនោះទៀតសោត ឃើញមានការហ៊ោកញ្ជ្រៀវនិងច្រៀងរាំយ៉ាងសប្បាយពីសំណាក់សំណាក់ភ្ញៀវកិត្តិយសដែលបានចូលរួមផងដែរ ។ តោះ! យើងក្រឡេកទៅមើលរូបថតស្អាតៗ ក្នុងពិធីមង្គលការកវីនិពន្ធ សុខ ជំនោរ ទាំងអស់គ្នា ។