ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៦ វិច្ឆិកា ពិធីករប៉ុស្តិ៍លេខ៥ លោក សរ ងួន បានជួបគ្រោះថ្នាក់ចរាចរជាទម្ងន់ ដោយរថយន្តកុងតឺន័រក្រុមហ៊ុនស្រាបៀរមួយ បានបុករថយន្តរបស់លោក ពេញមួយទំហឹង នៅពេជ្រនិល ដែលបណ្តាលឲ្យប្រពន្ធលោកកៀបស្លាប់ភ្លាមៗ ចំណែកលោក និងកូន រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅ​មន្ទីរពេទ្យខេត្តកំពង់ស្ពឺ ។

ខណៈពេលនេះ លោក សរ ងួន និងកូន មិនទាន់ដឹងខ្លួននៅឡើយ ។ នេះមិនមែនជាលើកទី១នោះទេ ដែលកើតមានគ្រោះថ្នាក់ចរាចរនៅចំ​ណុចពេជ្រនិល កន្លងមកធ្លាប់​មានគ្រោះថ្នាក់ចរាចរជាច្រើនករណីមកហើយ គឺមានទាំងអ្នកសិល្បៈ និងប្រជាពលរដ្ឋទូទៅ ៕