ភ្នំពេញ៖ តារាចម្រៀងដ៏ល្បី ខេមរៈ សិរីមន្ត ដែលត្រូវបានមហាជនជាច្រើនចាត់ទុកជាអ្នកចម្រៀងក្នុងដួងចិត្តនោះ មួយរយៈចុងក្រោយនេះលោកបានប្រើស្ទីលថ្មីមួយទៀតដែលមិនធ្លាប់មានពីមុនមកនោះគឺ ស្ទីលដោះវែនតា និងពាក់វែនតាដ៏អស្ចារ្យ ។
ពាក់ព័ន្ធការប្រើស្ទីលនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបរាប់ថា “បងប្អូនគ្រប់ៗគ្នា បានដឹងហើយថា Style ថ្មីរបស់ខ្ញុំគឺដោះវែនតា និងពាក់វែនតា ហើយស្ទីលនេះទៀតសោតត្រូវបានគាំទ្រ ហ៊ោកញ្ជ្រៀវ និងពេញចិត្តពីសំណាក់បងប្អូន” ។ គួរបញ្ជាក់ថា ស្ទីលដោះវែនតា និងពាក់វែនតានេះ ជាស្ទីលមួយក្នុងចំណោមស្ទីលជាច្រើនរបស់តារាចម្រៀងដ៏ល្បី ខេមរៈ សិរីមន្ត ៕

សូមទស្សនាវីដេអូ!!