ភ្នំពេញ៖ ជារឿយៗនៅក្នុងបណ្តាញសង្គម អតីតប្រុសស្អាត គឹម សីហា តែងបង្ហាញកាយវិកាប្រតិបត្តិនូវនាទីជាប្តីល្អ ។ប៉ុន្តែស្រាប់តែពេលនេះស្រីស្រស់គង់ ច័ន្ទស្រីមុំ ក៏បង្ហាញសារគម្រាមធ្ងន់ៗដាក់ គឹម សីហា ដែលថា តែធ្វើមិនបានដូចសន្យាដឹងតែ។ គួររំឭថា បន្ទាប់ពីបានរៀបការជាមួយគ្នា គូស្វាមីភរិយាងារជាតារាសម្តែង ដែលកំពុងជោគជ័យខ្លាំង លើជំនួញផ្ទាល់ខ្លួន អ្នកនាង គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហា ក៏ញឹកញាប់ណាស់ដែរ ដែលបង្ហាញភាពស្រស់បំព្រង និងមានសុភមង្គលនៅលើបណ្តាញសង្គម ទាំងដំណើរទៅដល់ទីណាក៏ពុំឃ្លាតគ្នាមួយជំហ៊ាន។

ប៉ុន្តែទន្ទឹមនិងការពោលសរសើរពីមហាជនថា គូស្វាមីភរិយានេះចេះស្រឡាញ់គ្នាណាស់ ពួកគេក៏ធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលដែរពីសារគម្រាមធ្ងន់ៗ ពីអ្នកនាង គង់ ច័ន្ទស្រីមំ ចំពោះស្វាមី លោក គឹម សីហានោះ។ ក្នុងសារនោះ នាង គង់ ច័ន្ទស្រីមំ បានបង្ហាញជាសាធារណៈថា «គាត់សន្យាថានិងមើលថែគ្រួសារមួយនេះឲ្យល្អ ហើយធ្វើឲ្យអូនក្លាយជាមនុស្សស្រីដែលសំណាងជាងគេទៀតហិហិ សន្យា គឺ សន្យាណាប្តី ព្រោះខាងនេះពូកែចាំសន្យាណាស់ ប្រាប់ឲ្យហើយស្រលាញ់ត្រង់គោរពសន្យាបានល្អណាស់ love you»។ ដូចនេះអ្នកលេងបណ្តាញសង្គម មានការច្រណែនឹងនាងយ៉ាងខ្លាំង ដែលបានទាំងស្វាមី សង្ហា និងស្រលាញ់់ថ្នាក់ថ្នមអ្នកនាងជានិច្ច។